សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:18

وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَسْكَنَّاهُ فِي الْأَرْضِ ۖ وَإِنَّا عَلَىٰ ذَهَابٍ بِهِ لَقَادِرُونَ

ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមការកំណត់ រួចយើងបានផ្ទុកវានៅលើផែនដី។ ហើយពិតប្រាកដណាស់ យើងក៏ ជាអ្នកមានសមត្ថភាពធ្វើឱ្យវារីងទៅវិញដែរ។

តាហ្វសៀរ

ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដោយកំណត់ទៅតាមតម្រូវការ ដោយមិន(បញ្ចុះវា)ច្រើនពេកដែលនាំឲ្យមានការអន្តរាយ ឬក៏(បញ្ចុះវា)តិចពេកដែលធ្វើឲ្យវាមិនគ្រប់គ្រាន់(ក្នុងការប្រើប្រាស់)។ ហើយយើងបានឲ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សនិងសត្វ។ ជាការពិតណាស់ យើងជាអ្នកមានសមត្ថភាពធ្វើឲ្យវាបាត់បង់(រីង)ទៅវិញ ដោយ(ពេលនោះ)ពួកអ្នកមិនអាចទាញយកផលប្រយោជន៍ពីវាបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់