សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:117

وَمَنْ يَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِنْدَ رَبِّهِ ۚ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ

អ្នកណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយ អល់ឡោះដែលគ្មានភស្ដុតាងបញញ្ជាក់សម្រាប់គេចំពោះការគោរព នោះ ពិតប្រាកដណាស់ ការទូរទាត់(ទង្វើអាក្រក់)របស់គេគឺស្ថិត នៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះពុំ មានជ័យជំនះឡើយ។

តាហ្វសៀរ

ហើយជនណាដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់លើភាពសាកសមរបស់វាក្នុងការត្រូវគោរពសក្ការៈនោះ (រឿងនេះកើតមានគ្រប់អ្នកដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះទាំងអស់) ជាការពិតណាស់ ការតបស្នងចំពោះទង្វើដ៏អាក្រក់នេះ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតណាស់ ទ្រង់នឹងតបស្នងនូវទណ្ឌកម្មចំពោះពួកគេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ នឹងមិនទទួលបានជោគជ័យតាមអ្វីដែលពួកគេប្រាថ្នានោះឡើយ ហើយក៏មិនអាចរួចផុតពីអ្វីដែលពួកគេរត់គេចនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់