សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:109
إِنَّهُ كَانَ فَرِيقٌ مِنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنْتَ خَيْرُ الرَّاحِمِينَ
ពិតប្រាកដណាស់មានមួយក្រុមក្នុងចំណោមខ្ញុំរបស់យើង បួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើង ផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
តាហ្វសៀរ
ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿនឹងយើង ពួកគេបានបួងសួថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿចំពោះទ្រង់ហើយ។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល