សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:103
وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ فِي جَهَنَّمَ خَالِدُونَ
តែអ្នកណាដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេស្រាល វិញនោះ ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ដោយពួក គេស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។
តាហ្វសៀរ
តែជនណាហើយដែលភ្នែកជញ្ជីងនៃអំពើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងអំពើល្អនោះ ពិតណាស់អ្នកទាំងនោះហើយគឺជាពួកដែលបានខាតបង់ខ្លួនឯងដោយសារតែការប្រព្រឹត្តនូវទង្វើដែលនាំគ្រោះថ្នាក់ដល់ខ្លួន ហើយបោះបង់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនគេ ដូចជាការមានជំនឿ និងការសាងនូវទង្វើកុសលផ្សេងៗ។ ហើយពួកគេ គឺស្ថិតនៅក្នុងនកជើហាន់ណាំ(ជាអមតៈ)ដោយគ្មានថ្ងៃចេញឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល