សូរ៉ា 22 · ជូស 17
Al-Hajj · 22:74
مَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
ពួកគេមិនបានស្គាល់សមត្ថភាពរបស់អល់ឡោះពិតប្រាកដ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាព បំផុត។
តាហ្វសៀរ
ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឲ្យសាកសមនឹងភាពធំធេងរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានគោរពសក្ការៈចំពោះម៉ាខ្លូករបស់ទ្រង់មួយចំនួនរួមជាមួយនឹងទ្រង់នោះ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លារបស់ទ្រង់ និងសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីដែលនៅចង្លោះវាទាំងពីរ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ផ្ទុយពីរូបបដិមានានារបស់ពួកមុស្ហរីគីនដែលមានភាពទន់ខ្យោយបំផុត និងអាប់ឱនបំផុតដោយមិនបានបង្កើតអ្វីមួយសោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល