សូរ៉ា 22 · ជូស 17
Al-Hajj · 22:67
لِكُلِّ أُمَّةٍ جَعَلْنَا مَنْسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَازِعُنَّكَ فِي الْأَمْرِ ۚ وَادْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُسْتَقِيمٍ
រាល់ប្រជាជាតិគ្រប់ជំនាន់់ យើងបានកំណត់ឱ្យមានច្បាប់ (ក្នុងការគោរពសក្ការៈ) ដែលពួកគេជាអ្នកដែលអនុវត្ដវា។ ដូចេ្នះ ចូរកុំឱ្យពួកគេខ្វែងគំនិតនឹងអ្នកក្នុងកិច្ចការនេះឱ្យសោះ។ ហើយចូរ អ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ម្ចាស់របស់អ្នក។ ពិតប្រាកដ ណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
តាហ្វសៀរ
រាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានបង្កើតនូវច្បាប់បញ្ញត្តិ(ដល់ពួកគេ) ដោយពួកគេត្រូវអនុវត្តតាមច្បាប់បញ្ញត្តិរបស់ពួកគេ(ដែលទ្រង់បានដាក់)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពួកមុស្ហរីគីន និងពួកដែលកាន់សាសនាផ្សេងខ្វែងគំនិតគ្នានៅក្នុងក្បួនច្បាប់(សាសនា)របស់អ្នកឲ្យសោះ ពីព្រោះអ្នកគឺស្ថិតនៅលើការពិតជាងពួកគេ ដោយសារតែពួកគេគឺជាពួកដែលស្ថិតនៅលើភាពខុសឆ្គង។ ហើយចូរអ្នកអំពាវនាវមនុស្សលោកទៅកាន់ភាពស្មោះសក្នុងការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេនៅក្នុងវាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល