សូរ៉ា 22 · ជូស 17
Al-Hajj · 22:65
أَلَمْ تَرَ أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي الْأَرْضِ وَالْفُلْكَ تَجْرِي فِي الْبَحْرِ بِأَمْرِهِ وَيُمْسِكُ السَّمَاءَ أَنْ تَقَعَ عَلَى الْأَرْضِ إِلَّا بِإِذْنِهِ ۗ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
តើអ្នកមិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បានបង្កើតអ្វីដែលមាននៅលើផែនដី និង(បានបង្កើត)ឱ្យមានសំពៅ ដើម្បីធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់ជាប្រយោជន៍ សម្រាប់ពួកអ្នក។ ហើយទ្រង់ទប់មេឃដើម្បីកុំឱ្យវាបាក់ធ្លាក់មកលើ ផែនដី លើកលែងតែមានការអនុញ្ញាតពីទ្រង់នោះ? ពិតប្រាកដ ណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះ មនុស្សលោក។
តាហ្វសៀរ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបង្កើតអ្វីទាំងអស់ដែលមាននៅលើផែនដី ដូចជាពពួកសត្វ និងវត្ថុដែលគ្មានជីវិតទាំងអស់សម្រាប់អ្នក និងសម្រាប់មនុស្សទាំងអស់ គឺដើម្បីផ្តល់ផលប្រយោជន៍(ដល់ពួកអ្នក) និងដើម្បីបំពេញនូវតម្រូវការរបស់ពួកអ្នក។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ និងឲ្យវាអាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ ហើយទ្រង់បានទប់មេឃមិនឲ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើទ្រង់អនុញ្ញាតឲ្យវាធ្លាក់មកលើផែនដី នោះវានឹងធ្លាក់មកជាមិនខាន។ ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះមនុស្សលោក ដោយទ្រង់បានបង្កើតនូវរបស់ទាំងនេះសម្រាប់ពួកគេ ទោះបីជាក្នុងចំណោមពួកគេមានអ្នកដែលបំពានក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល