សូរ៉ា 22 · ជូស 17
Al-Hajj · 22:58
وَالَّذِينَ هَاجَرُوا فِي سَبِيلِ اللَّهِ ثُمَّ قُتِلُوا أَوْ مَاتُوا لَيَرْزُقَنَّهُمُ اللَّهُ رِزْقًا حَسَنًا ۚ وَإِنَّ اللَّهَ لَهُوَ خَيْرُ الرَّازِقِينَ
ហើយបណ្ដាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ បន្ទាប់មកពួកគេត្រូវបានគេសម្លាប់ ឬក៏ពួកគេបានស្លាប់(ដោយ ប្រការណាមួយ)នោះ អល់ឡោះពិតជានឹងផ្ដល់ឱ្យពួកគេនូវលាភ សក្ការៈមួយដ៏ប្រសើរ(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាអ្នកផ្ដល់លាភសក្ការៈដ៏ប្រសើរបំផុត។
តាហ្វសៀរ
ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង និងទឹកដីរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងដើម្បីពង្រឹងសាសនារបស់ទ្រង់ បន្ទាប់មក ពួកគេត្រូវបានគេសម្លាប់ក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬពួកគេបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងឋានសួគ៌នោះនូវលាភសក្ការៈដ៏ប្រពៃនិងជាអមតៈ ដោយគ្មានផុតរលត់នោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល