សូរ៉ា 22 · ជូស 17
Al-Hajj · 22:19
۞ هَٰذَانِ خَصْمَانِ اخْتَصَمُوا فِي رَبِّهِمْ ۖ فَالَّذِينَ كَفَرُوا قُطِّعَتْ لَهُمْ ثِيَابٌ مِنْ نَارٍ يُصَبُّ مِنْ فَوْقِ رُءُوسِهِمُ الْحَمِيمُ
ក្រុមជម្លោះទាំងពីរ(អ្នកមានជំនឿ និងគ្មានជំនឿ)នេះបាន ឈ្លោះទាស់ទែងគ្នាក្នុងរឿងម្ចាស់របស់ពួកគេ។ ហើយពួកដែលគ្មាន ជំនឿ គឺត្រូវបានគេកាត់សំលៀកបំពាក់ពីភ្លើងនរកឱ្យពួកគេ រួចគេ ចាក់ទឹកពុះលើក្បាលពួកគេ។
តាហ្វសៀរ
ក្រុមទាំងពីរដែលឈ្លោះប្រកែកគ្នាពីរឿងម្ចាស់របស់គេនេះ តើក្រុមមួយណាដែលត្រឹមត្រូវ? តើក្រុមអ្នកដែលមានជំនឿ ឬក្រុមដែលគ្មានជំនឿ? ជាការពិតណាស់ ក្រុមដែលគ្មានជំនឿនោះ ភ្លើងនរកនឹងគ្របដណ្តប់ពួកគេប្រៀបដូចជាសម្លៀកបំពាក់ដែល(គេស្លៀក)គ្របដណ្តប់ខ្លួនរបស់គេដូច្នោះដែរ ហើយគេចាក់ពីលើក្បាលពួកគេនូវទឹកពុះដែលមានកម្តៅក្តៅបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល