សូរ៉ា 21 · ជូស 17
Al-Anbiya · 21:90
فَاسْتَجَبْنَا لَهُ وَوَهَبْنَا لَهُ يَحْيَىٰ وَأَصْلَحْنَا لَهُ زَوْجَهُ ۚ إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ
ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានប្រទានយ៉ះយ៉ាឱ្យគេ ហើយយើងបានព្យាបាលភរិយា របស់គេឱ្យគេ(មានកូន)។ ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុង ការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើង ដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោន មកចំពោះយើង។
តាហ្វសៀរ
ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រទានកូនប្រុសម្នាក់ឲ្យគេ គឺព្យាការីយ៉ះយ៉ា ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ដូច្នេះ នាងក៏មានកូនវិញ ក្រោយពីនាងមិនអាចមានកូននោះ។ ជាការពិតណាស់ ព្យាការីហ្សាការីយ៉ា និងប្រពន្ធរបស់គេ ព្រមទាំងកូនរបស់គេ ពួកគេគឺជាអ្នកដែលរួសរាន់ក្នុងការសាងនូវអំពើល្អ ហើយពួកគេបួងសួងមកចំពោះយើងដោយក្តីសង្ឃឹមចំពោះផលបុណ្យដែលនៅជាមួយយើង និង(ដោយ)កោតខ្លាចនូវទណ្ឌកម្មដែលនៅជាមួយយើង។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល