សូរ៉ា 21 · ជូស 17

Al-Anbiya · 21:7

وَمَا أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۖ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ

ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។

តាហ្វសៀរ

ហើយយើងមិនបានតែងតាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ក្រៅពីពួកបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងផ្តល់វ៉ាហ៊ីដល់ពួកគេប៉ុណ្ណោះ ហើយយើងក៏មិនបានតែងតាំងពួកគេ(អ្នកនាំសារ)នោះ ជាម៉ាឡាអ៊ីកាត់នោះដែរ។ ហេតុនេះ ចូរពួកអ្នកសួរពួកដែលគេប្រទានគម្ពីរឲ្យមុនពួកអ្នកចុះ ប្រសិនបើពួកអ្នកមិនបានអំពីរឿងនេះទេនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់