សូរ៉ា 21 · ជូស 17

Al-Anbiya · 21:67

أُفٍّ لَكُمْ وَلِمَا تَعْبُدُونَ مِنْ دُونِ اللَّهِ ۖ أَفَلَا تَعْقِلُونَ

គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីៗដែល ពួកអ្នកនៅគោរពសក្ការៈក្រៅពីអល់ឡោះនោះ។ តើពួកអ្នកមិន ត្រិះរិះពិចារណាទេឬ?

តាហ្វសៀរ

គួរឲ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងគួរឲ្យអាម៉ាស់បំផុតចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះ ដែលវា(រូបបដិមា)ទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីផងនោះ។ ដូច្នេះ តើពួកអ្នកមានគិតពិចារណាចំពោះបញ្ហានេះ ហើយបោះបង់ការគោរពសក្ការៈចំពោះវាដែរឬទេ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់