សូរ៉ា 21 · ជូស 17

Al-Anbiya · 21:44

بَلْ مَتَّعْنَا هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ الْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ أَفَهُمُ الْغَالِبُونَ

ផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ?

តាហ្វសៀរ

ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែលទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។ តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយយើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មានជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នកផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់