សូរ៉ា 21 · ជូស 17
Al-Anbiya · 21:38
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេសួរថាៈ តើការសន្យា(ទារុណកម្ម)នេះនឹង មកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិត មែននោះ?
តាហ្វសៀរ
ហើយពួកប្រឆាំងដែលបដិសេធចំពោះការពង្រស់មនុស្សឡើងវិញ ពួកគេបាននិយាយក្នុងន័យសុំឲ្យវាឆាប់កើតឡើងថាៈ តើការពង្រស់មនុស្សលោកឲ្យរស់ឡើងវិញដែលពួកអ្នក(ឱអ្នកមូស្លីម)បានសន្យានឹងពួកយើងថានឹងកើតឡើងនោះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា វាពិតជានឹងកើតឡើងមែននោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល