សូរ៉ា 21 · ជូស 17
Al-Anbiya · 21:36
وَإِذَا رَآكَ الَّذِينَ كَفَرُوا إِنْ يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا الَّذِي يَذْكُرُ آلِهَتَكُمْ وَهُمْ بِذِكْرِ الرَّحْمَٰنِ هُمْ كَافِرُونَ
ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(មូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយថាៈ តើគេនេះ ឬជាអ្នក ដែលនិយាយអាក្រក់ពីម្ចាស់(ព្រះនានា)របស់ពួកអ្នកនោះ? ដោយ ពួកគេគ្មានជំនឿនឹងការរំលឹកនៃម្ចាស់មហាសប្បុរសឡើយ។
តាហ្វសៀរ
ហើយនៅពេលដែលពួកមុស្ហរីគីនទាំងនោះបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយចំពោះអ្នកនោះទេ ដោយពួកគេនិយាយថាៈ តើគេ(ព្យាការីមូហាំម៉ាត់)នេះឬដែលជេរប្រមាថព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈនោះ? ហើយជាមួយនឹងការសើចចំអកចំពោះអ្នកនេះផងដែរ ពួកគេក៏ជាពួកដែលបដិសេធចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរគួរអានផងដែរ ហើយចំពោះឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេវិញ គឺពួកគេប្រឆាំង(រមិលគុណ)។ ពិតណាស់ ពួកគេសាកសមនឹងទទួលភាពអាប់ឱនបំផុត ដោយសារតែពួកគេប្រមូលផ្តុំទៅដោយប្រការអាក្រក់ទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល