សូរ៉ា 21 · ជូស 17
Al-Anbiya · 21:33
وَهُوَ الَّذِي خَلَقَ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ كُلٌّ فِي فَلَكٍ يَسْبَحُونَ
ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ និងពេលថ្ងៃ ហើយនិងព្រះអាទិត្យ ព្រមទាំងព្រះច័ន្ទ។ ដោយពួកវាទាំងអស់ ដើរតាមគន្លងរបស់វា។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតពេលយប់ដើម្បីសម្រាក និងបានបង្កើតពេលថ្ងៃដើម្បីរកស៊ីទទួលទាន។ ហើយទ្រង់បានបង្កើតព្រះអាទិត្យជាសញ្ញាបង្ហាញថាពេលថ្ងៃ និងព្រះចន្ទជាសញ្ញាបង្ហាញថាជាពេលយប់។ ហើយទាំងព្រះអាទិត្យនិងព្រះចន្ទនោះ គឺពួកវាកំពុងធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន ដោយវាមិនងាកចេញពីគន្លងរបស់វាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល