សូរ៉ា 21 · ជូស 17
Al-Anbiya · 21:30
أَوَلَمْ يَرَ الَّذِينَ كَفَرُوا أَنَّ السَّمَاوَاتِ وَالْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَاهُمَا ۖ وَجَعَلْنَا مِنَ الْمَاءِ كُلَّ شَيْءٍ حَيٍّ ۖ أَفَلَا يُؤْمِنُونَ
តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថាៈ ពិតប្រាកដ ណាស់ មេឃជាច្រើនជាន់ និងផែនដីវាទាំងពីរបានជាប់គ្នា តែយើង បានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើត អ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះតើពួកគេនៅតែមិន ជឿទៀតឬ?
តាហ្វសៀរ
តើពួកដែលគ្មានជំនឿចំពោះអល់ឡោះមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នាដោយគ្មានចន្លោះរវាងវាទាំងពីរនោះទេ។ នៅពេលនោះ ទ្រង់ក៏បានបញ្ចុះទឹកភ្លៀងអំពីវា ហើយយើងក៏បានបំបែកវាទាំងពីរចេញពីគ្នាវិញ។ ហើយយើងបានបង្កើតចេញពីទឹកដែលធ្លាក់ចុះពីលើមេឃមកកាន់ផែនដីនោះរាល់អ្វីៗទាំងអស់ ដូចជាសត្វពាហនៈ និងរុក្ខជាតិទាំងឡាយ។ ដូច្នេះ តើពួកគេមិនយករឿងនោះធ្វើជាមេរៀន ហើយមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល