សូរ៉ា 21 · ជូស 17
Al-Anbiya · 21:3
لَاهِيَةً قُلُوبُهُمْ ۗ وَأَسَرُّوا النَّجْوَى الَّذِينَ ظَلَمُوا هَلْ هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ ۖ أَفَتَأْتُونَ السِّحْرَ وَأَنْتُمْ تُبْصِرُونَ
ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ?
តាហ្វសៀរ
ពួកគេស្តាប់វា(គម្ពីរគួរអាន)ទាំងដែលដួងចិត្តរបស់ពួកគេព្រងើយកន្តើយចំពោះវា។ ហើយពួកដែលបំពានដោយការប្រឆាំងនោះបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថាៈ តើអ្នក(ព្យាការីមូហាំម៉ាត់)ដែលអះអាងថា ខ្លួនគេជាអ្នកនាំសារនេះ គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកដែលគ្មានអ្វីពិសេសលើសពួកអ្នកនោះឬ? ហើយចំពោះមន្តអាគមដែលគេបាននាំវាមកនេះ តើពួកអ្នកដើរតាមគេឬ ខណៈដែលពួកអ្នកដឹងថា គេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក ហើយអ្វីដែលគេនាំមកនោះគឺជាមន្តអាគមនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល