សូរ៉ា 21 · ជូស 17

Al-Anbiya · 21:28

يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ارْتَضَىٰ وَهُمْ مِنْ خَشْيَتِهِ مُشْفِقُونَ

ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រមឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោតខ្លាចទៅចំពោះទ្រង់។

តាហ្វសៀរ

ទ្រង់ដឹងពីទង្វើរបស់ពួកគេកាលពីមុន និងទង្វើដែលនៅខាងមុខ(ដែលពួកគេនឹងសាង)។ ហើយពួកគេមិនសុំអន្តរាគមន៍ដល់នរណានោះទេ លើកលែងតែដោយការអនុញ្ញាតរបស់ទ្រង់សម្រាប់ជនណាដែលអល់ឡោះពេញចិត្តឲ្យធ្វើអន្តរាគមន៍ចំពោះគេប៉ុណ្ណោះ។ ហើយពួកគេប្រុងប្រយ័ត្នដោយកោតខ្លាចទ្រង់។ ហេតុនេះ ពួកគេមិនប្រព្រឹត្តផ្ទុយពីបទបញ្ជា និងបម្រាមរបស់ទ្រង់នោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់