សូរ៉ា 21 · ជូស 17
Al-Anbiya · 21:18
بَلْ نَقْذِفُ بِالْحَقِّ عَلَى الْبَاطِلِ فَيَدْمَغُهُ فَإِذَا هُوَ زَاهِقٌ ۚ وَلَكُمُ الْوَيْلُ مِمَّا تَصِفُونَ
ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិត(គម្ពីរគួរអាន)ទៅលើ ភាពមិនពិត។ ហើយវាបំផ្លាញភាពមិនពិត ពេលនោះភាពមិនពិត ស្រាប់តែរលាយសាបសូន្យ។ ហើយទារុណកម្មគឺសម្រាប់ពួកអ្នក ដោយសារតែអ្វីដែលពួកអ្នក និយាយប្រឌិត(ថាអល់ឡោះមាន មហេសី និងបុត្រ)នោះ។
តាហ្វសៀរ
ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នកនាំសាររបស់យើងទៅលើភាពមិនពិតរបស់ពួកប្រឆាំង ហើយវារលាយសាបសូន្យ។ ពេលនោះ ភាពមិនពិតរបស់ពួកគេក៏បានបាត់បង់ និងសាបសូន្យ។ ហើយសម្រាប់ពួកអ្នក(នែអ្នកដែលនិយាយថា អល់ឡោះទ្រង់មានមហេសី និងមានបុត្រ) គឺនឹងវិនាសអន្តរាយ ដោយសារតែពួកអ្នកចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសាកសមនឹងទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល