សូរ៉ា 21 · ជូស 17
Al-Anbiya · 21:15
فَمَا زَالَتْ تِلْكَ دَعْوَاهُمْ حَتَّىٰ جَعَلْنَاهُمْ حَصِيدًا خَامِدِينَ
ហើយការស្រែកហៅរបស់ពួកគេនោះនៅតែបន្ដរហូត ទាល់តែយើងធ្វើឱ្យពួកគេដូចជាដំណាំដែលត្រូវបានគេច្រូតកាត់ ដែលមិនអាចរស់បានទៀតឡើយ។
តាហ្វសៀរ
ហើយពួកគេនៅតែបន្តទទួលស្គាល់បាបកម្មរបស់ពួកគេ និងនៅតែបន្តបួងសួងសុំឲ្យខ្លួនរបស់ពួកគេវិនាសអន្តរាយ រហូតទាល់តែយើងធ្វើឲ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់គ្មានកម្រើកអ្វីទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល