សូរ៉ា 21 · ជូស 17
Al-Anbiya · 21:109
فَإِنْ تَوَلَّوْا فَقُلْ آذَنْتُكُمْ عَلَىٰ سَوَاءٍ ۖ وَإِنْ أَدْرِي أَقَرِيبٌ أَمْ بَعِيدٌ مَا تُوعَدُونَ
ហើយប្រសិនបើពួកគេងាកចេញ(ពីសាសនាអ៊ីស្លាម) នោះ ចូរអ្នកប្រាប់ពួកគេថាៈ ខ្ញុំបានជូនដំណឹងឱ្យពួកអ្នកដឹងដូចៗ គ្នាហើយ។ តែខ្ញុំមិនបានដឹងទេថា អ្វី(ទារុណកម្មនៃថ្ងៃបរលោក) ដែលគេសន្យានឹងពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយឡើយ?
តាហ្វសៀរ
ហើយប្រសិនបើពួកទាំងនោះងាកចេញពីអ្វីដែលអ្នកបាននាំមកកាន់ពួកគេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំសូមប្រាប់ពួកអ្នកឲ្យបានដឹងថា ពិតណាស់ខ្ញុំ និងពួកអ្នក គឺមានភាពស្មើគ្នាចំពោះរឿងនោះ(ពេលដាក់ទណ្ឌកម្ម)។ ហើយខ្ញុំមិនដឹងទេថា តើទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះពួកអ្នក វានឹងធ្លាក់ទៅលើពួកអ្នកនៅពេលណានោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល