សូរ៉ា 20 · ជូស 16

Ta-Ha · 20:97

قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَنْ تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَنْ تُخْلَفَهُ ۖ وَانْظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَنُحَرِّقَنَّهُ ثُمَّ لَنَنْسِفَنَّهُ فِي الْيَمِّ نَسْفًا

គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។

តាហ្វសៀរ

ការីមូសាបានពោលទៅកាន់សាមីរីថាៈ សូមអ្នកចាកចេញទៅឲ្យឆ្ងាយចុះ! ពិតប្រាកដណាស់ សម្រាប់អ្នក ដរាបណាអ្នកនៅមានជីវិតរស់នៅ អ្នកមានតែពាក្យថាៈ គ្មានការទំនាក់ទំនងគ្នាឡើយ ហើយអ្នកនឹងរស់នៅដោយត្រូវគេបណ្តេញ។ ហើយពិតប្រាកដណាស់ ការសន្យាសម្រាប់អ្នកនៅថ្ងៃបរលោកនោះគឺ អ្នកនឹងត្រូវគេជំនុំជម្រះ និងត្រូវគេដាក់ទណ្ឌកម្ម។ អល់ឡោះជាម្ចាស់នឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់រូបសំណាក់កូនគោរបស់អ្នកដែលអ្នកបានយកវាធ្វើជាព្រះរបស់អ្នក ហើយអ្នកនៅតែបន្តគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះរហូតមកនោះចុះ។ យើងពិតជានឹងដុតវានឹងភ្លើង រហូតដល់វារលាយ។ បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់