សូរ៉ា 20 · ជូស 16
Ta-Ha · 20:134
وَلَوْ أَنَّا أَهْلَكْنَاهُمْ بِعَذَابٍ مِنْ قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِنْ قَبْلِ أَنْ نَذِلَّ وَنَخْزَىٰ
ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ?
តាហ្វសៀរ
ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកដែលបដិសេធនឹងព្យាការីមូហាំម៉ាត់ទាំងនោះ ដោយបញ្ចុះនូវទណ្ឌកម្មទៅលើពួកគេដោយសារតែការប្រឆាំង និងភាពរឹងរូសរបស់ពួកគេមុននឹងយើងបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកគេ និង(មុននឹង)បញ្ចុះគម្ពីរទៅឲ្យពួកគេនោះ នៅថ្ងៃបរលោក ពួកគេពិតជានឹងនិយាយដោះសារចំពោះការប្រឆាំងរបស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកឲ្យពួកយើងកាលនៅក្នុងលោកិយ ដើម្បីឲ្យពួកយើងមានជំនឿចំពោះគេ(អ្នកនាំសារ) និងដើរតាមបណ្តាភស្តុតាង(របស់ទ្រង់)ដែលគេ(អ្នកនាំសារ)បាននាំមក មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង ដោយទទួលនូវទណ្ឌកម្មរបស់ទ្រង់?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល