សូរ៉ា 20 · ជូស 16

Ta-Ha · 20:123

قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ

ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំ និងហាវ៉ាថាៈ ចូរអ្នកទាំងពីរ ព្រមទាំងអ៊ីព្លិសចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់អ្នកទាំងពីរ ហើយអ្នកទាំងពីរក៏ជាសត្រូវរបស់វាវិញដែរ។ ហើយប្រសិនបើការចង្អុលបង្ហាញនូវមាគ៌ារបស់យើងបានមកដល់ពួកអ្នកនោះ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានដើរតាមការចង្អុលបង្ហាញនៃមាគ៌ារបស់យើង និងបានអនុវត្តតាមវា ហើយមិនបានងាកចេញពីវាទេនោះ គឺគេនឹងមិនវង្វេងអំពីការពិតនោះឡើយ ហើយក៏មិនជួបប្រទះនូវភាពអពមង្គលនៅថ្ងៃបរលោកដោយត្រូវទទួលទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់