សូរ៉ា 2 · ជូស 1

Al-Baqarah · 2:41

وَآمِنُوا بِمَا أَنْزَلْتُ مُصَدِّقًا لِمَا مَعَكُمْ وَلَا تَكُونُوا أَوَّلَ كَافِرٍ بِهِ ۖ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا وَإِيَّايَ فَاتَّقُونِ

ហើយចូរពួកអ្នកជឿនូវអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ឡើងវិញអំពីអ្វីដែលមាននៅជាមួយពួកអ្នក (គម្ពីរតាវរ៉ត គម្ពីរអ៊ីនជីល...) ហើយពួកអ្នកមិនត្រូវតាំងខ្លួនជាអ្នកប្រឆាំងនឹងគម្ពីរគួរអានមុនគេ និងមិនត្រូវលក់ដូរអាយ៉ាត់ៗ របស់យើងក្នុងតម្លៃបន្ដិចបន្ដួចនោះឡើយ ហើយចំពោះយើងតែ មួយគត់ដែលពួកអ្នកត្រូវកោតខ្លាច។

តាហ្វសៀរ

ហើយចូរពួកអ្នកមានជំនឿចំពោះគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅលើព្យាការីមូហាំម៉ាត់ដែលវាស្របទៅនឹងអ្វីដែលបាននាំមកក្នុងគម្ពីតាវរ៉ត(គម្ពីរតូរ៉ា)មុនពេលដែលវាត្រូវបានគេកែប្រែលើបញ្ហាទាក់ទងនឹងការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់(ឯកទេពនិយម) និងភាពជាអ្នកនាំសាររបស់ព្យាការីមូហាំម៉ាត់។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងគម្ពីរគួរអានមុនគេនោះទេ និងមិនត្រូវប្តូរបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះមកនោះជាមួយនឹងតម្លៃបន្ដិចបន្ដួចដើម្បីទទួលបានឋានៈណាមួយនោះឡើយ។ ហើយចូរពួកអ្នកខ្លាចការខឹងសម្បារនិងទណ្ឌកម្មរបស់យើង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់