សូរ៉ា 2 · ជូស 3

Al-Baqarah · 2:283

۞ وَإِنْ كُنْتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا كَاتِبًا فَرِهَانٌ مَقْبُوضَةٌ ۖ فَإِنْ أَمِنَ بَعْضُكُمْ بَعْضًا فَلْيُؤَدِّ الَّذِي اؤْتُمِنَ أَمَانَتَهُ وَلْيَتَّقِ اللَّهَ رَبَّهُ ۗ وَلَا تَكْتُمُوا الشَّهَادَةَ ۚ وَمَنْ يَكْتُمْهَا فَإِنَّهُ آثِمٌ قَلْبُهُ ۗ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ

ហើយប្រសិនបើពួកអ្នក ស្ថិតនៅក្នុងការធ្វើដំណើរ ដោយពួកអ្នកគ្មានអ្នកកត់ត្រាទេនោះ ចូរពួកអ្នកដាក់បញ្ចាំទ្រព្យ អ្វីមួយ(ដល់ម្ចាស់បំណុល)។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅ មក គឺអ្នកដែលគេទុកចិត្ដនោះត្រូវអនុវត្ដនូវភាពស្មោះត្រង់របស់ គេ(អ្នកខ្ចីត្រូវតែសងដល់ម្ចាស់ទ្រព្យវិញ) ហើយចូរឱ្យគេកោត ខ្លាចអល់ឡោះជាម្ចាស់របស់គេ។ ហើយចូរពួកអ្នកកុំលាក់បាំងក្នុង ការធ្វើសាក្សីឱ្យសោះ។ រីឯអ្នកណាដែលលាក់បាំងវា អ្នកនោះគឺជា អ្នកដែលមានបាបកម្មនៅក្នុងចិត្ដរបស់គេ ។ ហើយអល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយប្រសិនបើពួកអ្នកជាអ្នកធ្វើដំណើរ ដោយពួកអ្នកគ្មានអ្នកកត់ត្រាកិច្ចសន្យាបំណុលឲ្យពួកអ្នកទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីនោះដាក់បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុល(អ្នកដែលឱ្យខ្ចី) ដើម្បីជាការធានាដល់ភាគីម្ចាស់បំណុល រហូតទាល់តែអ្នកខ្ចីបានសងបំណុលនោះវិញ។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅមក គឺមិនចាំបាច់ត្រូវការការកត់ត្រា ឬត្រូវមានសាក្សី ឬរបស់ដាក់បញ្ចាំឡើយ ហើយពេលនោះ បំណុល គឺជាទំនួលខុសត្រូវទៅលើអ្នកដែលខ្ចី ដោយគេចាំបាច់ត្រូវតែសងដល់ម្ចាស់បំណុលវិញ។ ហើយចូរឱ្យគេកោតខ្លាចអល់ឡោះជាម្ចាស់ចំពោះទំនួលខុសត្រូវនេះ ដោយគេ(អ្នកខ្ចី)មិនត្រូវបដិសេធអ្វីមួយអំពីវាឡើយ។ តែប្រសិនបើគេបដិសេធ(ថាមិនបានខ្ចីទេ)នោះ ចាំបាច់ទៅលើអ្នកដែលបានដឹងលឺរឿងនេះត្រូវធ្វើសាក្សីឲ្យគេ(អ្នកឲ្យខ្ចី)។ ហើយគេមិនអនុញ្ញាតឲ្យគេ(អ្នកដែលបានដឹងលឺ)លាក់បាំងរឿងនេះឡើយ។ ហើយជនណាហើយដែលលាក់បាំងរឿងនេះនោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សអាក្រក់។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងឡាយដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់