សូរ៉ា 2 · ជូស 3

Al-Baqarah · 2:274

الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ

បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទាំង ពេលយប់និងពេលថ្ងៃដោយលាក់កំបាំងនិងចំហ ពួកគេពិតជានឹង ទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យ ខ្លាច និងព្រួយបារម្ភអ្វីឡើយ។

តាហ្វសៀរ

បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ទាំងពេលយប់និងពេលថ្ងៃ ដោយលាក់កំបាំងនិងបើកចំហ ដោយមិនចង់មនុស្សឃើញ និងមិនចង់ទទួលបានការសរសើរអំពីមនុស្សលោកទេនោះ ពួកគេពិតជានឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ហើយពួកគេគ្មានការភ័យខ្លាចអំពីអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខនោះទេ ហើយក៏មិនព្រួយបារម្មណ៍នូវអ្វីដែលពួកគេបានបាត់បង់ក្នុងលោកិយនោះដែរ ជាភាពសប្បុរស និងជាឧបការគុណមកពីអល់ឡោះ(ចំពោះពួកគេ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់