សូរ៉ា 2 · ជូស 1

Al-Baqarah · 2:25

وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِنْ ثَمَرَةٍ رِزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِنْ قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ

ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អថាៈ ពិតប្រាកដណាស ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើមួយ ប្រភេទក្នុងឋានសួគ៌ ពួកគេតែងតែនិយាយថាៈ នេះជាផ្លែឈើដែល ពួកយើងត្រូវបានគេផ្ដល់ឱ្យកាលពីមុនដែរ។ ហើយពួកគេត្រូវបាន គេផ្ដល់ផ្លែឈើឱ្យដែលមានសណ្ឋានដូចៗគ្នា (តែមានរសជាតិខុស គ្នា)។ ហើយនៅក្នុងឋានសួគ៌នោះពួកគេមានភរិយាដ៏ស្អាតស្អំជា ច្រើន ហើយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

តាហ្វសៀរ

ហើយប្រសិនបើការព្រមានពីខាងលើគឺសម្រាប់ពួកគ្មានជំនឿនោះ ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនូវថាៈ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើដែលល្អៗដល់ពួកគេ ដោយសារតែវាស្រដៀងនឹងផ្លែឈើនៅលើលោកិយពេក ពួកគេតែងតែនិយាយថាៈ នេះដូចជាផ្លែឈើដែលពួកយើងធ្លាប់ត្រូវបានគេផ្ដល់ឱ្យកាលពីមុន(កាលនៅលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឲ្យនូវផ្លែឈើដែលមាន រូបរាង និងឈ្មោះដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ)ដើម្បីឱ្យពួកគេបានស្គាល់វា ក៏ប៉ុន្តែវាមានរសជាតិខុសគ្នា(ពីផ្លែឈើនៅក្នុងលោកិយ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន។ ហើយពួកគេស្ថិតនៅក្នុងការសើយសុខជាអមតៈដោយគ្មានសាបសូន្យឡើយ ផ្ទុយពីការសើយសុខនៅលើលោកិយដែលមានពេលសាបសូន្យ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់