សូរ៉ា 2 · ជូស 2

Al-Baqarah · 2:241

وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ

ហើយសម្រាប់ស្ដ្រីដែលត្រូវប្ដីលែង ពួកនាងក៏ត្រូវ ទទួលការផ្គត់ផ្គង់ជីវភាព(ក្នុងអំឡុងពេលរង់ចាំ)ឱ្យបានសមរម្យ ដែរ។ នេះជាកាតព្វកិច្ចលើបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវប្តីលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាព ដូចជាសម្លៀកបំពាក់ ឬទ្រព្យសម្បត្តិជាដើមដែលជាការប៉ះប៉ូវដល់ដួងចិត្តរបស់ពួកនាងដែលបានប៉ះទង្គិចដោយសារតែការលែងលះ ដោយសមស្របទៅតាមលទ្ធភាពរបស់ប្តី ទោះតិចក្តីច្រើនក្តី។ ហើយច្បាប់នេះជាកាតព្វកិច្ចលើបណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់