សូរ៉ា 2 · ជូស 1

Al-Baqarah · 2:23

وَإِنْ كُنْتُمْ فِي رَيْبٍ مِمَّا نَزَّلْنَا عَلَىٰ عَبْدِنَا فَأْتُوا بِسُورَةٍ مِنْ مِثْلِهِ وَادْعُوا شُهَدَاءَكُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ

ប្រសិនបើពួកអ្នកមានការសង្ស័យអំពីអ្វីដែលយើងបាន បញ្ចុះមកឱ្យខ្ញុំរបស់យើង(មូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវ ជំពូកណាមួយដែលដូចជំពូកនៃគម្ពីរគួរអាន ហើយចូរហៅសាក្សី របស់ពួកអ្នកក្រៅពីអល់ឡោះមក ប្រសិនបើការអះអាងរបស់ពួក អ្នកពិតជាត្រឹមត្រូវមែននោះ។

តាហ្វសៀរ

ប្រសិនបើពួកអ្នក(ឱមនុស្សលោក)មានការសង្ស័យចំពោះគម្ពីរគួរអានដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង ព្យាការីមូហាំម៉ាត់នោះ យើងសូមជម្រុញពួកអ្នកឱ្យប្រកួតប្រជែងនឹងគម្ពីរគួរអាននេះ ដោយពួកអ្នកត្រូវនាំមកនូវជំពូកណាមួយដែលដូចនឹងវា សូម្បីតែមួយជំពូកដែលខ្លីជាងវាក៏ដោយ ហើយចូរពួកអ្នកហៅអ្នកដែលមានសមត្ថភាពនៃពួកអ្នកឲ្យមកជួយពួកអ្នកមក ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវនៅក្នុងការអះអាងរបស់ពួកអ្នកមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់