សូរ៉ា 2 · ជូស 2

Al-Baqarah · 2:204

وَمِنَ النَّاسِ مَنْ يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ

ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលពាក្យសំដីរបស់គេធ្វើឱ្យអ្នក(មូហាំម៉ាត់)ចាប់អារម្មណ៍នៅក្នុងការរស់នៅ លើលោកិយនេះ ហើយគេស្បថនឹងអល់ឡោះ(សំដែងការស្មោះ ត្រង់)អំពីអ្វីដែលមាននៅក្នុងចិត្ដរបស់គេ។ ប៉ុន្ដែគេគឺជាសត្រូវ ដ៏ខ្លាំងក្លាបំផុត។

តាហ្វសៀរ

ហើយក្នុងចំណោមមនុស្សលោក គឺមានពួកពុតត្បុតដែលពាក្យសំដីរបស់គេធ្វើឲ្យអ្នក(ឱព្យាការីមូហំាម៉ាត់)មានការចាប់អារម្មណ៍ចំពោះលោកិយនេះ ហើយអ្នកយល់ឃើញថា វាជាសម្តីល្អ រហូតធ្វើឱ្យអ្នកគិតថា វាជាសម្តីពិតនិងជាការដាស់តឿនរបស់គេ(ចំពោះអ្នក)។ តាមពិតទៅ គោលបំណងរបស់គេ គឺដើម្បីរក្សាខ្លួនគេនិងទ្រព្យសម្បត្តិរបស់គេតែប៉ុណ្ណោះ ហើយពួកគេស្បថនឹងអល់ឡោះ(ទាំងដែលគេជាអ្នកភូតកុហក)ថា អ្វីដែលមាននៅក្នុងដួងចិត្តរបស់គេ គឺការមានជំនឿនិងប្រការល្អប៉ុណ្ណោះ ខណៈដែលរូបគេ គឺជាអ្នករករឿងឈ្លោះដ៏សាហាវ និងបង្កភាពជាសត្រូវនឹងអ្នកឥស្លាម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់