សូរ៉ា 2 · ជូស 2
Rabbana atina · Al-Baqarah 2:201
وَمِنْهُمْ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ហើយក្នុងចំណោមពួកគេមានអ្នកបួងសួងសុំថាៈ ឱ ម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការ ល្អ(សុខភាព ជីវភាពធូរធារ ចំណេះដឹង...)នៅក្នុងលោកិយនេះ និង ប្រការល្អ(ឋានសួគ៌)នាថ្ងៃបរលោក ហើយសូមរក្សាការពារពួក យើងពីទារុណកម្មនៃភ្លើងនរកផង។
តាហ្វសៀរ
ហើយមួយក្រុមទៀតក្នុងចំណោមមនុស្សលោក គឺជាអ្នកដែលមានជំនឿនឹងអល់ឡោះ ដោយគេមានជំនឿចំពោះថ្ងៃបរលោក។ ដូចនេះ គេបួងសួងសុំពីម្ចាស់របស់គេនូវភាពសម្បូរសប្បាយនៅក្នុងលោកិយ និងអំពើកុសលនៅក្នុងលោកិយនេះ ព្រមទាំងសុំពីទ្រង់ឲ្យបានចូលឋានសួគ៌ និងបានរួចផុតពីទណ្ឌកម្មនៃឋាននរកទៀតផង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល