សូរ៉ា 2 · ជូស 1
Al-Baqarah · 2:2
ذَٰلِكَ الْكِتَابُ لَا رَيْبَ ۛ فِيهِ ۛ هُدًى لِلْمُتَّقِينَ
នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅ ក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
នេះគឺជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា មិនថាចំពោះការបញ្ចុះវា មិនថាចំពោះពាក្យពេចន៍ និងអត្ថន័យរបស់វានោះទេ។ ពិតណាស់ វាគឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលចង្អុលបង្ហាញដល់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះទៅកាន់មាគ៌ាដែលនាំទៅកាន់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល