សូរ៉ា 2 · ជូស 2

Al-Baqarah · 2:195

وَأَنْفِقُوا فِي سَبِيلِ اللَّهِ وَلَا تُلْقُوا بِأَيْدِيكُمْ إِلَى التَّهْلُكَةِ ۛ وَأَحْسِنُوا ۛ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ

ហើយចូរពួកអ្នកចាយវាយ(ទ្រព្យសម្បត្ដិ)ក្នុងមាគ៌ា របស់អល់ឡោះ ហើយកុំបណ្ដោយឱ្យខ្លួនរបស់ពួកអ្នកធ្លាក់ទៅក្នុង ភាពវិនាសអន្ដរាយ(ដោយមិនចំណាយក្នុងមាគ៌ា របស់អល់ឡោះ)។ ហើយចូរពួកអ្នកធ្វើល្អចុះ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលធ្វើល្អ។

តាហ្វសៀរ

ហើយចូរពួកអ្នកចំណាយទ្រព្យសម្បត្តិនៅក្នុងបុព្វហេតុនៃការគោរពប្រតិបត្តិចំពោះអល់ឡោះចុះ ដូចជាក្នុងការប្រយុទ្ធប្រឆាំង(នឹងពួកគ្មានជំនឿ)ជាដើម ហើយចូរពួកអ្នកកុំបណ្តោយខ្លួនរបស់ពួកអ្នកឲ្យធ្លាក់ចូលទៅក្នុងភាពវិនាសអន្តរាយ ដោយពួកអ្នកបោះបង់ការប្រយុទ្ធនិងការពលីនៅក្នុងមាគ៌ាអល់ឡោះជាម្ចាស់ ឬបណ្តោយខ្លួនរបស់ពួកអ្នកឲ្យធ្លាក់ចូលទៅក្នុងប្រការទាំងឡាយដែលជាហេតុនាំឱ្យពួកអ្នកវិនាសអន្តរាយឲ្យសោះ។ ចូរពួកអ្នកធ្វើឱ្យបានល្អទាំងក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ទាំងក្នុងការទំនាក់ទំនង និងទាំងសីលធម៌របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងគ្រប់កិច្ចការទាំងអស់របស់ពួកគេ ដោយទ្រង់លើកតម្កើងពួកគេដោយការប្រទានផលបុណ្យ និងផ្តល់ការចង្អុលបង្ហាញដល់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់