សូរ៉ា 2 · ជូស 2
Al-Baqarah · 2:166
إِذْ تَبَرَّأَ الَّذِينَ اتُّبِعُوا مِنَ الَّذِينَ اتَّبَعُوا وَرَأَوُا الْعَذَابَ وَتَقَطَّعَتْ بِهِمُ الْأَسْبَابُ
នៅពេលនោះ ពួក(មេដឹកនាំ)ដែលគេបានដើរតាម បានយករួចខ្លួនពីពួកដែលបានដើរតាមពួកគេនៅពេលដែលពួកគេ បានឃើញទារុណកម្ម(នៅថ្ងៃបរលោក) ហើយទំនាក់ទំនងទាំង អស់ត្រូវបានកាត់ផ្ដាច់ពីពួកគេ។
តាហ្វសៀរ
នោះគឺនៅពេលដែលពួកមេដឹកនាំដែលត្រូវបានគេដើរតាម គឺពួកគេបានយករួចខ្លួនពីពួកទន់ខ្សោយដែលបានដើរតាមពួកគេ ដោយសារតែពួកគេបានឃើញភាពរន្ធត់និងភាពលំបាកវេទនានៅថ្ងៃបរលោក។ ហើយរាល់បុព្វហេតុ និងមធ្យោបាយជួយសង្គ្រោះទាំងអស់ត្រូវបានកាត់ផ្តាច់ពីពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល