សូរ៉ា 2 · ជូស 2
Al-Baqarah · 2:164
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنْفَعُ النَّاسَ وَمَا أَنْزَلَ اللَّهُ مِنَ السَّمَاءِ مِنْ مَاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
ពិតប្រាដកណាស់ ការបង្កើតមេឃជាច្រើនជាន់ និង ផែនដី និងការផ្លាស់ប្ដូរវេនរវាងយប់និងថ្ងៃ និងនាវាដែលធ្វើដំណើរ លើផ្ទៃសមុទ្រដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សលោក។ ហើយ ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយតាមរយៈទឹក ភ្លៀងនេះទ្រង់បានធ្វើឱ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីការ ស្លាប់(គ្មានជីជាតិ)របស់វា។ ហើយទ្រង់បានពង្រាយនៅលើផ្ទៃដី នេះនូវសត្វគ្រប់ប្រភេទ។ ហើយការផ្លាស់ប្ដូរទិសរបស់ខ្យល់ និង ពពកដែលធ្វើចលនារវាងមេឃនិងផែនដី គឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលស្វែងយល់។
តាហ្វសៀរ
ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺស្ថិតក្នុងចំណោមការបង្កើតដ៏អស្ចារ្យបំផុត(របស់អល់ឡោះ)។ ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ នាវាដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលដឹកជញ្ជូនរបស់ដែលជាប្រយោជន៍ដល់មនុស្សលោក ដូចជាចំណីអាហារ សម្លៀកបំពាក់ ការធ្វើពាណិជ្ជកម្ម និងផ្សេងៗទៀតជាអ្វីដែលមនុស្សត្រូវការ ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ដែលតាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញជាហេតុនាំឱ្យដំណាំនិងស្មៅដុះឡើង ហើយនៅក្នុងការពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លាស់ប្តូរខ្យល់ទៅតាមទិសនីមួយៗ ដុំពពកដែលរសាត់អណ្តែតនៅរវាងមេឃនិងផែនដីនោះ ជាការពិតណាស់ ទាំងនេះគឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ពីភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់(អល់ឡោះ)សម្រាប់អ្នកដែលពិចារណានិងយល់ដឹងអំពីភស្តុតាងនិងអំណះអំណាងទាំងអស់នេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល