សូរ៉ា 2 · ជូស 2

Remember Me; I will remember you · Al-Baqarah 2:152

فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ

ដូចេ្នះ ចូរពួកអ្នករំលឹកមកចំពោះយើង យើងប្រាកដជា នឹកដល់ពួកអ្នកវិញ ហើយចូរពួកអ្នកដឹងគុណចំពោះយើង ហើយកុំ រមិលគុណចំពោះយើងឱ្យសោះ។

តាហ្វសៀរ

ដូច្នេះ ចូរពួកអ្នករំលឹកមកចំពោះយើងទាំងចិត្ត ទាំងកាយចុះ យើងពិតជានឹងនឹកឃើញពួកអ្នកដោយការសរសើរ និងការថែរក្សាចំពោះពួកអ្នកវិញ ពីព្រោះការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហើយចូរពួកអ្នកដឹងគុណយើងចំពោះឧបការគុណជាច្រើនដែលយើងបានប្រទានឱ្យពួកអ្នក ហើយចូរពួកអ្នកកុំរមិលគុណយើងដោយការប្រកែកប្រឆាំងចំពោះវានិងប្រើប្រាស់វាក្នុងផ្លូវដែលគេបានហាមឃាត់ពួកអ្នកឲ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់