សូរ៉ា 2 · ជូស 1

Al-Baqarah · 2:123

وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែល ម្នាក់ៗមិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការលោះពី នរណាម្នាក់ទេ ហើយការអន្ដរាគមន៍គ្មានផលប្រយោជន៍អ្វីចំពោះ វាឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។

តាហ្វសៀរ

ចូរបង្កើតនូវរបងការពាររវាងខ្លួនពួកអ្នកនិងទណ្ឌកម្មនាថ្ងៃបរលោកតាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ (នៅថ្ងៃនោះ ពោលគឺថ្ងៃបរលោក) គ្មានអ្នកណាម្នាក់អាចជួយដល់អ្នកផ្សេងបានឡើយ ហើយគេក៏មិនទទួលយកការលោះពីបុគ្គលណាម្នាក់ដែរទោះបីជាវាធំប៉ុនណាក៏ដោយ ហើយក៏គ្មានការអន្តរាគមន៍ណាមួយនឹងផ្តល់ប្រយោជន៍ដល់បុគ្គលណាម្នាក់ដែរទោះបីជាគេមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយពួកគេក្រៅពីអល់ឡោះនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់