សូរ៉ា 2 · ជូស 1
Al-Baqarah · 2:116
وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَلْ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ
ហើយពួកគេ(យ៉ាហ៊ូទី ណាសរ៉នី និងពួកមូស្ហរីគីន)បាន និយាយថាៈ អល់់ឡោះមានបុត្រ។ ទ្រង់មហាស្អាតស្អំ. ផ្ទុយទៅវិញ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ អី្វៗទាំងអស់នេះគឺគោរពប្រតិបត្ដិចំពោះទ្រង់។
តាហ្វសៀរ
ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន បាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាជ្រះស្អាត មហាបរិសុទ្ធបំផុតអំពីរឿងនេះ។ ពិតណាស់ អល់ឡោះមហាមានលើសលប់ មិនត្រូវការអ្វីមួយពីម៉ាខ្លូករបស់ទ្រង់ឡើយ។ តាមពិត អ្នកដែលយកកូននោះ គឺចំពោះតែអ្នកដែលត្រូវការកូនប៉ុណ្ណោះ។ ផ្ទុយទៅវិញ សម្រាប់អល់ឡោះជាម្ចាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ រាល់ម៉ាខ្លូកទាំងអស់ គឺជាខ្ញុំបម្រើរបស់ទ្រង់ ឱនលំទោនទៅចំពោះទ្រង់ ហើយទ្រង់ចាត់ចែងចំពោះពួកគេតាមអ្វីដែលទ្រង់មានចេតនា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល