សូរ៉ា 2 · ជូស 1

Al-Baqarah · 2:109

وَدَّ كَثِيرٌ مِنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُمْ مِنْ بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِنْ عِنْدِ أَنْفُسِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ភាគច្រើននៃពួកអះលីគីតាបមានបំណងធ្វើឱ្យពួកអ្នក វិលត្រឡប់ទៅរកការគ្មានជំនឿដូចដើមវិញ បន្ទាប់ពីពួកអ្នកមាន ជំនឿរួច ដោយការច្រណែនឈ្នានីសនៅក្នុងខ្លួនរបស់ពួកគេក្រោយ ពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ដល់ពួកគេ។ ដូចនេះ ចូរ ពួកអ្នកអភ័យទោស និងអធ្យាស្រ័យរហូតដល់អល់ឡោះនាំមកនូវ បទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។

តាហ្វសៀរ

ភាគច្រើននៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដូចដែលពួកអ្នកធ្លាប់បានគោរពរូបបដិមាពីមុនៗ ដោយសារភាពច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ ពួកគេប្រាថ្នាយ៉ាងដូច្នោះក្រោយពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់ដល់ពួកគេហើយថា ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក គឺជាសេចក្តីពិតមកពីអល់ឡោះជាម្ចាស់។ ដូចនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស(ដល់ពួកគេ)ចំពោះទង្វើរបស់ពួកគេ ហើយចូរពួកអ្នកអធ្យាស្រ័យចំពោះភាពល្ងង់ខ្លៅនិងប្រការអាក្រក់ដែលមាននៅក្នុងខ្លួនរបស់ពួកគេ រហូតដល់បទបញ្ជារបស់អល់ឡោះនិងការសម្រេចរបស់ទ្រង់នៅក្នុងរឿងរបស់ពួកគេនេះបានមកដល់។ (ពិតប្រាកដណាស់ បទបញ្ជា និងការសម្រេចរបស់អល់ឡោះនៅក្នុងរឿងនេះបានមកដល់ហើយ ដោយចំពោះអ្នកដែលគ្មានជំនឿ គឺពួកគេមានជម្រើសក្នុងការជ្រើសរើសយកសាសនាឥស្លាម ឬការបង់ផាកពិន័យ ឬត្រូវសម្លាប់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:109 · Tlawati