សូរ៉ា 19 · ជូស 16
Maryam · 19:82
كَلَّا ۚ سَيَكْفُرُونَ بِعِبَادَتِهِمْ وَيَكُونُونَ عَلَيْهِمْ ضِدًّا
មិនដូច្នោះទេ ផ្ទុយទៅវិញព្រះទាំងនោះនឹងបដិសេធនឹង ការគោរពសក្ការៈរបស់ពួកគេ ហើយព្រះទាំងនោះនឹងក្លាយទៅជា សត្រូវនឹងពួកគេវិញ(នៅថ្ងៃបរលោក)។
តាហ្វសៀរ
រឿងនោះ គឺមិនដូចអ្វីដែលពួកគេបានអះអាងនោះឡើយ។ ជាការពិតណាស់ នៅថ្ងៃបរលោក ព្រះនានាដែលពួកគេយកវាមកគោរពសក្ការៈក្រៅពីអល់ឡោះទាំងនោះនឹងបដិសេធចំពោះការដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះពួកវា និងដកខ្លួនចេញអំពីពួកគេ ហើយពួកវា(ព្រះទាំងនោះ)នឹងក្លាយជាសត្រូវរបស់ពួកគេវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល