សូរ៉ា 19 · ជូស 16
Maryam · 19:7
يَا زَكَرِيَّا إِنَّا نُبَشِّرُكَ بِغُلَامٍ اسْمُهُ يَحْيَىٰ لَمْ نَجْعَلْ لَهُ مِنْ قَبْلُ سَمِيًّا
(អល់ឡោះមានបន្ទូលថា) ឱហ្សាការីយ៉ា. ពិតប្រាកដ ណាស់ យើងនឹងផ្ដល់ដំណឹងរីករាយដល់អ្នក(ដោយប្រទាន)នូវ កេ្មងប្រុសម្នាក់ឈ្មោះរបស់គេគឺយ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ ឈ្មោះនេះឱ្យអ្នកណាម្នាក់ទេពីមុនមក។
តាហ្វសៀរ
នៅពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងសុំរបស់គាត់ ហើយទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយមួយដល់អ្នក។ ជាការពិតណាស់ យើងបានទទួលយការបួងសួងសុំរបស់អ្នកហើយ ហើយយើងនឹងប្រទានឲ្យអ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឲ្យអ្នកណាក្រៅពីគេឡើយពីមុនមក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល