សូរ៉ា 19 · ជូស 16
Maryam · 19:64
وَمَا نَتَنَزَّلُ إِلَّا بِأَمْرِ رَبِّكَ ۖ لَهُ مَا بَيْنَ أَيْدِينَا وَمَا خَلْفَنَا وَمَا بَيْنَ ذَٰلِكَ ۚ وَمَا كَانَ رَبُّكَ نَسِيًّا
ហើយយើង(ជីព្រីល)មិនអាចចុះ(ពីលើមេឃដោយពាំនាំ មកឱ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ទេ លើកលែងតែតាមការបញ្ជានៃ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីៗដែលនៅខាងមុខយើង (នាថ្ងៃបរលោក)និងអ្វីៗដែលនៅខាងក្រោយយើង(នៅក្នុង លោកិយ) ហើយនិងអ្វីៗដែលនៅចន្លោះទាំងពីរនោះគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយម្ចាស់របស់អ្នកគឺមិនដែលភេ្លចឡើយ។
តាហ្វសៀរ
ហើយចូរអ្នក(ឱម៉ាឡាអ៊ីកាត់ជីព្រីល)ពោលទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយគឺមិនចុះមក(ពីលើមេឃដោយពាំនាំមកឲ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ដោយខ្លួនឯងនោះទេ។ តាមពិតគេ(ម៉ាឡាអ៊ីកាត់)ចុះមកតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលយើងនឹងប្រឈមមុខនៃកិច្ចការថ្ងៃបរលោក និងអ្វីដែលកន្លងផុតទៅពីយើងនៃកិច្ចការលោកិយ ហើយនិងអ្វីៗដែលនៅចន្លោះរវាងលោកិយនិងថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមិនដែលភ្លេចបន្តិចណាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល