សូរ៉ា 19 · ជូស 16
Maryam · 19:61
جَنَّاتِ عَدْنٍ الَّتِي وَعَدَ الرَّحْمَٰنُ عِبَادَهُ بِالْغَيْبِ ۚ إِنَّهُ كَانَ وَعْدُهُ مَأْتِيًّا
(ពួកគេនឹងចូល)ឋានសួគ៌អាត់និន ដែលម្ចាស់មហាសប្បុរសបានសន្យាចំពោះខ្ញុំទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ ការសន្យារបស់ទ្រង់គឺត្រូវតែមកដល់។
តាហ្វសៀរ
(ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែល(អល់ឡោះ)ម្ចាស់មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើដែលល្អប្រពៃទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង ថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា(ឋានសួគ៌) ខណៈពួកគេមិនដែលបានឃើញវា(ឋានសួគ៌)ទេ តែពួកគេមានជំនឿនឹងវា(ឋានសួគ៌)។ ហើយការសន្យារបស់អល់ឡោះថានឹងប្រទាននូវឋានសួគ៌(ទោះបីវាជាប្រការអាថ៌កំបាំងកំបាំងក៏ដោយ) គឺវានឹងកើតឡើងយ៉ាងពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល