សូរ៉ា 19 · ជូស 16

Maryam · 19:54

وَاذْكُرْ فِي الْكِتَابِ إِسْمَاعِيلَ ۚ إِنَّهُ كَانَ صَادِقَ الْوَعْدِ وَكَانَ رَسُولًا نَبِيًّا

ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីស្មាអ៊ីលនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកសច្ចៈ គោរពកិច្ច សន្យា ហើយគេជាអ្នកនាំសារ និងជាណាពីម្នាក់។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះមកកាន់អ្នក។ ពិតប្រាកដណាស់ គេ(ព្យាការីអ៊ីស្មាអែល ) គឺជាអ្នកសច្ចៈ គោរពកិច្ចសន្យា ដែលគេមិនសន្យាអ្វីមួយឡើយ លើកលែងគេបានបំពេញវា(កិច្ចសន្យានោះ) ហើយគេក៏ជាអ្នកនាំសារ និងជាព្យាការីម្នាក់ផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Maryam 19:54 · Tlawati