សូរ៉ា 19 · ជូស 16

Maryam · 19:48

وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِنْ دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا

ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងពីអ្វីដែលពួកអ្នកកំពុង គោរពបួងសួងសុំក្រៅពីអល់ឡាះ។ ហើយខ្ញុំនឹងបួងសួងសុំទៅចំពោះ ម្ចាស់របស់ខ្ញុំ សង្ឃឹមថាខ្ញុំនឹងមិនត្រូវគេបដិសេធក្នុងការបួងសួងសុំ ចំពោះម្ចាស់របស់ខ្ញុំឡើយ។

តាហ្វសៀរ

ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងចាកចេញពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះជាម្ចាស់នោះ។ ហើយខ្ញុំនឹងបួងសួងសុំពីម្ចាស់របស់ខ្ញុំតែមួយគត់ ដោយខ្ញុំមិនយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ។ សង្ឃឹមថា ទ្រង់មិនបដិសេធខ្ញុំនោះទេនៅពេលដែលខ្ញុំបួងសួងសុំពីទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់