សូរ៉ា 19 · ជូស 16
Maryam · 19:46
قَالَ أَرَاغِبٌ أَنْتَ عَنْ آلِهَتِي يَا إِبْرَاهِيمُ ۖ لَئِنْ لَمْ تَنْتَهِ لَأَرْجُمَنَّكَ ۖ وَاهْجُرْنِي مَلِيًّا
ឪពុករបស់គេបានតបវិញថាៈ តើឯងស្អប់ខ្ពើមព្រះរបស់ យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបពា្ឈប់(និយាយ)ទេ យើងពិតជានឹងគប់សម្លាប់ឯងនឹងដុំថ្ម។ ដូចេ្នះ ចូរឯងចាកចេញឱ្យ ឆ្ងាយពីយើង។
តាហ្វសៀរ
នៅពេលនោះ អាហ្សើរក៏បានតបទៅកាន់កូនរបស់គាត់ ព្យាការីអ៊ីព្រហ៊ីមវិញថាៈ តើឯងប្រឆាំងនឹងរូបបដិមារបស់យើងដែលយើងគោរពសក្ការៈចំពោះវានោះឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបញ្ឈប់ការនិយាយអាក្រក់ចំពោះរូបបដិមារបស់យើងទេនោះ យើងពិតជានឹងគប់សម្លាប់ឯងនឹងដុំថ្មជាមិនខាន ហើយចូរឯងចាកចេញឲ្យឆ្ងាយពីយើង កុំមកនិយាយរកយើង និងកុំមករស់នៅជាមួយនឹងយើងទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល