សូរ៉ា 19 · ជូស 16
Maryam · 19:4
قَالَ رَبِّ إِنِّي وَهَنَ الْعَظْمُ مِنِّي وَاشْتَعَلَ الرَّأْسُ شَيْبًا وَلَمْ أَكُنْ بِدُعَائِكَ رَبِّ شَقِيًّا
គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ឆ្អឹងឆ្អែងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ហើយសក់ក្បាលក៏ស្កូវ ព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធនឹងការ បួងសួងសុំចំពោះទ្រង់ដែរ ឱម្ចាស់របស់ខ្ញុំ.
តាហ្វសៀរ
គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធក្នុងការបួងសួងសុំរបស់ខ្ញុំចំពោះទ្រង់នោះដែរ។ ផ្ទុយទៅវិញ រាល់ពេលដែលខ្ញុំបានបួងសួងសុំពីទ្រង់ ទ្រង់តែងតែឆ្លើយតបមកកាន់ខ្ញុំ(ទទួលយកនូវការបួងសួងរបស់ខ្ញុំ)ជានិច្ច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល