សូរ៉ា 19 · ជូស 16
Maryam · 19:38
أَسْمِعْ بِهِمْ وَأَبْصِرْ يَوْمَ يَأْتُونَنَا ۖ لَٰكِنِ الظَّالِمُونَ الْيَوْمَ فِي ضَلَالٍ مُبِينٍ
ពួកគេនឹងឮ និងឃើញច្បាស់នៅថ្ងៃដែលពួកគេវិលមកជួប យើង(អល់ឡោះ)វិញ។ ក៏ប៉ុន្ដែពួកដែលបំពាននៅថ្ងៃនេះ(លោកិយ)ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
តាហ្វសៀរ
នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់លឺនិងមើលឃើញបំផុត ខណៈដែលការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ(ក្នុងថ្ងៃនោះ)មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងជីវិតលោកិយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់អំពីមាគ៌ាដ៏ត្រឹមត្រូវ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកនោះទេ រហូតដល់វា(ថ្ងៃបរលោក)បានមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការបំពានរបស់ពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល